Matthew 11

ព្រះយេស៊ូនិងលោកយ៉ូហាន

1កាល​ព្រះ​យេស៊ូបង្គាប់សិស្ស​ទាំង​ដប់ពីរចប់ហើយ​ព្រះអង្គ​ក៏​យាងចេញពីទីនោះ​ទៅ​បង្រៀននិងប្រកាសនៅក្នុងក្រុងនានា​របស់​ពួកគេ 2លោក​យ៉ូហាន
«លោកយ៉ូហាន» គេហៅជាទូទៅថា «យ៉ូហានបាប់ទីស្ទ» គាត់មិនមែនជាយ៉ូហានដែលជាសាវករបស់ព្រះយេស៊ូទេ។ មាន​នៅមក្នុង ១១:៤,១១,១២,១៣ ដែរ។​
​ដែល​នៅក្នុងគុក​កាល​បាន​​ពី​កិច្ចការទាំងឡាយ​ដែល​ព្រះ​គ្រិស្ដ​បាន​ធ្វើ​ក៏​ចាត់សិស្ស​របស់​គាត់ឲ្យមក​ទូល​សួរព្រះអង្គថា
3«តើ​លោក​ជា​ព្រះអង្គ​ដែល​ត្រូវ​យាងមក​យើង​ត្រូវ​ទន្ទឹងចាំ​ព្រះ​មួយ​អង្គ​ទៀត 4ព្រះយេស៊ូមានបន្ទូលឆ្លើយ​ទៅ​ពួកគេថា៖ ​«ចូរ​ទៅប្រាប់​លោក​យ៉ូហាន​ពី​អ្វីដែល​អ្នក​ស្ដាប់ឮនិងមើលឃើញចុះ 5គឺមនុស្ស​ខ្វាក់​បាន​ភ្លឺ​មនុស្ស​ខ្វិន​បាន​ដើរ​រួច​មនុស្ស​ឃ្លង់
«ឃ្លង់» ជាជំងឺសើស្បែក ប៉ុន្ដែព្រះគម្ពីរប្រើពាក្យឃ្លង់ ប្រហែលជាសំដៅលើជំងឺសើស្បែកផ្សេងៗទៀតដែរ (សូមមើល លេវី ១៣:១-៤៦ និង១៤:១-៣២)។
​បាន​ជាស្អាត
«ជាស្អាត» មនុស្សដែលមានជំងឺស្បែកត្រូវបានគេចាត់ទុកថាជាមនុស្សមិនបរិសុទ្ធ ហើយមិនអាចចូលទៅក្នុងកន្លែងថ្វាយបង្គំ ឬថ្វាយតង្វាយបានទេ។
​មនុស្ស​ថ្លង់​បាន​ស្ដាប់ឮ​មនុស្ស​ស្លាប់​បាន​រស់វិញហើយ​អ្នក​ក្រ​បាន​ឮដំណឹងល្អ
6អ្នកដែលមិនរវាតចិត្តពីខ្ញុំមានពរហើយ»។ 7ពេល​អ្នក​ទាំងនេះចាកចេញ​ព្រះ​យេស៊ូចាប់ផ្ដើមមានបន្ទូល​ទៅ​បណ្ដាជនអំពី​លោក​យ៉ូហានថា៖ ​«តើ​អ្នករាល់គ្នា​ចេញទៅមើលអ្វីនៅទីរហោឋាន? ​មើល​ដើមត្រែង​ដែល​ត្រូវ​ខ្យល់បក់​ឬ? 8តើអ្នករាល់គ្នា​បាន​ចេញទៅមើលអ្វី? ​មើល​បុរសម្នាក់​ដែល​ស្លៀក​សម្លៀកបំពាក់​ស្អាតប្រណិត​ឬ? ​នែ៎! ​អ្នកស្លៀកពាក់ស្អាតប្រណិត​គឺ​នៅក្នុងដំណាក់ស្ដេចឯណោះ 9ដូច្នេះតើ​អ្នករាល់គ្នា​ចេញទៅមើលអ្វី? ​អ្នកនាំព្រះបន្ទូល​ឬ? ​មែន​ហើយ​ខ្ញុំ​ប្រាប់អ្នករាល់គ្នាថា​អ្នកនោះ​វិសេសជាងអ្នកនាំព្រះបន្ទូលទៅទៀត 10ដ្បិតអ្នក​នេះហើយ​ដែល​មាន​សេចក្ដីចែង​ទុក​អំពីគាត់ថាមើល៍! ​យើងចាត់ទូតយើងឲ្យទៅមុនអ្នកដែលជាអ្នករៀបចំដំណើរ​របស់​អ្នកជាមុន
«យើងចាត់ទូត...ជាមុន» សូមមើល ម៉ាឡា ៣:១។
11ខ្ញុំប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថាក្នុងចំណោម​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក​គ្មាន​អ្នកណា​វិសេសជាង​លោក​យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកទេប៉ុន្ដែ​អ្នក​តូចជាងគេនៅក្នុងនគរស្ថានសួគ៌វិសេសជាងគាត់ទៅទៀត 12
ប៉ុន្ដែចាប់តាំងពីគ្រា​លោក​យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកមកទល់ពេលនេះ​មាន​គេ​ខំប្រឹងចាប់យកនគរស្ថានសួគ៌ហើយ​អ្នក​ខំប្រឹងខ្នះខ្នែងចាប់យកនគរនោះបាន
13ដ្បិតអ្នកនាំព្រះបន្ទូលនិងគម្ពីរវិន័យទាំងអស់​បាន​ថ្លែង​ទុក​អំពី​ការ​នេះ​រហូតដល់​ជំនាន់​លោក​យ៉ូហាន 14ហើយបើ​អ្នករាល់គ្នា​ព្រមទទួល​សេចក្ដីនេះ​គឺលោកហើយ​ជា​លោក​អេលីយ៉ា
«លោកអេលីយ៉ា» ជាអ្នកនាំព្រះបន្ទូលសាសន៍ហេព្រើរដែលសាសន៍យូដាសង្ឃឹមថា លោកនឹងត្រលប់មករៀបចំផ្លូវថ្វាយព្រះមែស៊ី (ម៉ាថា ៤:៥-៦)។
​ដែល​ត្រូវមក
15អ្នកដែល​មានត្រចៀកចូរ​ស្ដាប់​ចុះ

ការជំនុំជំរះធ្លាក់លើពួកអ្នកមិនជឿ

16តើ​ឲ្យ​ខ្ញុំ​ប្រៀបប្រដូច​មនុស្ស​ជំនាន់នេះ​ទៅ​នឹង​អ្វី? ​មនុស្សជំនាន់នេះ​ប្រៀប​ដូចជាក្មេងៗ​ដែល​អង្គុយនៅផ្សារស្រែក​ទៅ​ក្មេង​ឯទៀត 17ថាយើង​ផ្លុំខ្លុយ​ឲ្យ​ពួកឯងប៉ុន្ដែ​ពួកឯង​មិនរាំ​ហើយ​យើង​ស្មូត្រប៉ុន្ដែ​ពួកឯង​មិនទួញសោកសោះ 18ដ្បិតលោក​យ៉ូហាន​បាន​មកទាំងមិនបរិភោគមិនផឹកប៉ុន្ដែ​គេ​និយាយថា​លោក​មានអារក្សចូល 19កូនមនុស្ស
«កូនមនុស្ស» ជាងារដែលប្រើសម្រាប់តែព្រះយេស៊ូប៉ុណ្ណោះ នៅក្នុងគម្ពីរសញ្ញាថ្មី។
​បាន​មក​ទាំង​បរិភោគនិងផឹកប៉ុន្ដែ​គេ​និយាយថាមើល៍​បុរស​ម្នាក់នេះ​ជា​មនុស្សល្មោភស៊ីល្មោភផឹក​ជា​មិត្ដ​របស់​អ្នកទារពន្ធដារនិងមនុស្សបាប។ ​ប៉ុន្ដែ​គេ​ដឹង​ថា​ប្រាជ្ញាត្រឹមត្រូវ​គឺ​ដោយសារផលផ្លែ​របស់​វា»។
20
បន្ទាប់មក​ព្រះអង្គ​ក៏​ចាប់ផ្ដើមបន្ទោស​ដល់​ក្រុងនានាដែល​ព្រះអង្គ​បាន​សំដែងការអស្ចារ្យជាច្រើនដោយព្រោះ​ពួកគេ​មិន​បាន​ប្រែចិត្ត
21«វេទនា​ដល់​អ្នកហើយ​ក្រុង​ខូរ៉ាស៊ីនវេទនា​ដល់​អ្នកហើយ​ក្រុង​បេតសៃដាព្រោះបើការអស្ចារ្យ​ដែល​បាន​សំដែងក្នុងចំណោមអ្នករាល់គ្នា​បាន​សំដែងនៅ​ក្រុង​ទីរ៉ុសនិង​ក្រុង​ស៊ីដូន​វិញ​នោះ​គេ​មុខជា​ប្រែចិត្ដតាំងពីយូរដោយ​ស្លៀក​សំពត់ធ្មៃទាំង​អង្គុយ​ក្នុង​ផេះ
«ស្លៀកសំពត់ធ្មៃ និងបាចផេះលើក្បាល» ជាដើម ជាសញ្ញាបង្ហាញឲ្យឃើញអំពីការប្រែចិត្ដ។
មិនខាន
22ប៉ុន្ដែខ្ញុំ​ប្រាប់អ្នករាល់គ្នាថានៅថ្ងៃជំនុំជម្រះ​ក្រុង​ទីរ៉ុសនិង​ក្រុង​ស៊ីដូន​មុខជា​ងាយទ្រាំជាងអ្នករាល់គ្នា 23ក្រុងកាពើណិមអើយ! ​តើ​អ្នក​ផ្កើងឡើងដល់ស្ថានសួគ៌? ​អ្នក​នឹងត្រូវ​ធ្លាក់ចុះដល់ស្ថាននរកព្រោះបើការអស្ចារ្យ​ដែល​បាន​សំដែងក្នុងចំណោមអ្នកកើតឡើងនៅ​ក្រុង​សូដុម​វិញ​ក្រុងនោះ​នឹង​គង់វង្សរហូតដល់ថ្ងៃនេះជាមិនខាន 24ប៉ុន្ដែខ្ញុំ​ប្រាប់អ្នករាល់គ្នាថានៅថ្ងៃជំនុំជម្រះក្រុងសូដុមងាយទ្រាំជាងអ្នក​ផង»។

ព្រះយេស៊ូសរសើរតម្កើងនិងកំសាន្ដចិត្ត

25បន្ទាប់ពី​មានបន្ទូល​ឆ្លើយ​នៅពេលនោះហើយ​ព្រះ​យេស៊ូមានបន្ទូលថា៖ ​«ឱ​ព្រះ​វរបិតា​ជា​ម្ចាស់ស្ថានសួគ៌និងផែនដីអើយ! ​ខ្ញុំ​សរសើរតម្កើងព្រះអង្គព្រោះ​ព្រះអង្គ​បាន​លាក់​សេចក្ដី​ទាំងនេះពី​មនុស្ស​មានប្រាជ្ញានិង​មនុស្ស​ឈ្លាសវៃប៉ុន្ដែបើកសំដែង​ដល់​ទារក​វិញ 26មែនហើយព្រះ​វរបិតាអើយ! ​ដ្បិតព្រះអង្គសព្វព្រះហឫទ័យ​នឹង​ការបែបនេះ​ណាស់។ 27ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំងអស់​ឲ្យ​ខ្ញុំហើយគ្មាន​អ្នកណា​ស្គាល់​ព្រះ​រាជ​បុត្រាទេក្រៅពី​ព្រះ​វរបិតាហើយក៏គ្មានអ្នកណាស្គាល់​ព្រះ​វរបិតាដែរក្រៅពី​ព្រះ​រាជ​បុត្រានិង​អស់​អ្នក​ដែល​ព្រះ​រាជ​បុត្រាសព្វព្រះហឫទ័យបើកសំដែង​ឲ្យ​ស្គាល់​តែប៉ុណ្ណោះ 28
អស់អ្នក​ដែល​នឿយព្រួយហើយផ្ទុកធ្ងន់អើយ! ​ចូរ​មក​ឯ​ខ្ញុំចុះខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នាសម្រាក
29ចូរទទួលនឹមខ្ញុំដាក់លើអ្នករាល់គ្នាហើយរៀនពីខ្ញុំចុះដ្បិតខ្ញុំស្លូតហើយ​មាន​ចិត្ដសុភាពនោះ​អ្នករាល់គ្នា​នឹង​រកបានសេចក្ដីសម្រាក​ដល់​ព្រលឹង 30ពីព្រោះនឹមខ្ញុំងាយ​ទេ​ហើយបន្ទុកខ្ញុំ​ក៏​ស្រាលដែរ
Copyright information for KhmKCB